RSS

​គម្លាត​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ចំណោម​ប្រជាពលរដ្ឋកម្ពុជា

មន្ត្រី​នៃ​​អង្គការ​សហប្រជាជាតិ​ អង្គការ​សិទ្ធិមនុស្ស សមាគម​អ្នក​កាសែត​ អ្នក​យក​ព័ត៌មាន និង​​និស្សិត​សរុប​ប្រមាណ៣០០នាក់​ បាន​នាំ​គ្នា​ប្រារព្វ​ទិវា​សេរីភាព​ព័ត៌មាន​ពិភពលោក​ក្នុង​ទីក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​នេះ។ ក្រុម​មន្ត្រី​ទាំង​នេះ​ បាន​លើក​ឡើង​ថា​កម្ពុជា​កំពុង​ប្រឈម​​នឹង​គម្លាត​បច្ចេក​វិទ្យា​ព័ត៌មាន​​​ ដ៏​ធំ​សម្បើម​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​របស់​​ខ្លួន​ ​និង​កង្វះ​ច្បាប់​​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​ក្នុង​ប្រទេស​ដ៏​ក្រី​ ក្រមួយនេះ​។

ថ្លែង​នៅក្នុង​ពិធីអបអរ​សាទរ​ទិវា​សេរីភាពព័ត៌មានឆ្នាំ​នេះ ដែល​បាន​ផ្តោត​ទៅ​លើ​ប្រធាន​បទសកល​ថា «ព័ត៌មាន​សតវត្សរ៍​ទី​២១៖ ព្រំដែន​ថ្មី ឧបសគ្គ​ថ្មី» អ្នក​ស្រី​ អាន ឡឺម៉េស្ត្រ (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា​បាន​កត់​សម្គាល់​ថា កម្ពុជា​នៅ​មាន​គម្លាត​យ៉ាង​ធំ​នៅ​ឡើយ​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​ក្នុង ​ចំណោម​ប្រជា​ពលរដ្ឋ​​របស់​​ខ្លួន។ លោក​ស្រី​ថ្លែង​ថា៖

«ដោយ​មាន​ប្រជាពលរដ្ឋ​តែ​១%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ប្រើប្រាស់​ប្រព័ ​ន្ធ​អ៊ីនធឺណិត កម្ពុជា​​នៅ​មាន​​គម្លាត​​បច្ចេកវិទ្យា​ដ៏​ធំ​សម្បើម​នៅ​ឡើយ។»

គម្លាត​ដ៏​ធំ​គឺ​ដោយសារ​កម្ពុជា​នៅ​មិន​ទាន់​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ ខាង​បច្ចេកវិទ្យា​ទូលំ​ទូលាយ​នៅឡើយ ហើយ​ចំណេះ​ដឹង​របស់​ពលរដ្ឋ​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ក៏​នៅ​មាន ​កម្រិត។

អ្នកស្រី អាន​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា​ជាដើមនេះ មិន​មែន​ត្រូវការត្រឹម​តែ​តម្រូវការ​ចាំបាច់​មួយ​ចំនួន​​ដូចជា​អាហារ​​ឬ​ សម្លៀកបំពាក់​សម្រាប់​​រស់នៅ​ប៉ុណ្ណោះទេ តែ​ពួកគេ​ក៏​ត្រូវការ​​ព័ត៌មាន និង​ការ​អប់រំ​​ផងដែរ ដើម្បី​ដោះស្រាយ​ភាព​ក្រីក្រ​​​របស់​ពួកគេ។ លោក​ស្រី​បន្ត​ទៀត​ថា៖

«អ្នក​ខ្លះ​និយាយ​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ពិត​ជា​ត្រូវការ​នោះ គឺ​អាហារ​ ទឹក​ ការងារ​ ការ​ថែទាំ​សុខភាព និង​អនាម័យ មិនមែន​បច្ចេកវិទ្យា​ថ្មីៗ​នោះទេ។​ ប៉ុន្តែ គំនិត​ផ្តួចផ្តើម និង​គម្រោង​ថ្មីៗ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ បាន​បង្ហាញ​ថា ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​​បច្ចេកវិទ្យា​ព័ត៌មាន ​អាច​ដើរ​តួនាទី​ជា​អាវុធ​ដ៏​ល្អ​បំផុត​ប្រឆាំង​នឹង​ភាព​ក្រីក្រតាម​រយៈ​ការ ​ដោះ​ស្រាយ​ដោយ​ចំណាយ​ថវិកា​តិច​លើ​បញ្ហា​នានា​រាប់​ចាប់​ពី​ការ​ថែទាំ​ សុខភាព​ដល់​បញ្ហាស្បៀងអាហារ​រហូត​ដល់​បញ្ហា​ពន្យាកំណើត​ជាដើម តាមរយៈ​ការ​ចែកចាយ​​ព័ត៌មាន និង​ការ​អប់រំ​ឲ្យ​ទាន់​ពេលវេលា»។

ក្រៅ​ពី​គម្លាត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ កម្ពុជា​នេះ​ ការ​ទទួល​បាន​ព័ត៌មាន​​ក៏​មាន​លក្ខណៈ​រិតត្បិត​យ៉ាង​ខ្លាំង​ដែរ​ក្នុង​បរិបទ ​សង្គម​កម្ពុជា​សព្វ​ថ្ងៃ។ នេះ​បើ​ផ្អែក​តាម​​លោក​ សេក បរិសុទ្ធ ប្រធាន​កម្មវិធី​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​អង្គការ​ផេក​កម្ពុជា។

លោក សេក បរិសុទ្ធ បាន​ថ្លែង​នៅ​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​ថា «អ្នក​កាសែត​កម្ពុជា​បាន​ប្រឈម​យ៉ាង​ធំ​នោះ​គឺ​សិទ្ធិ ឬ​លទ្ធភាព​ទទួល​ព័ត៌មាន​» ដោយសារ​តែ​កម្ពុជា​​ខ្វះ​ច្បាប់​មួយ​ដែល​ធានា​ដល់​សិទ្ធិ​ទទួល​បាន​​​ ព័ត៌មាន។

បើ​តាម​លោក សេក បរិសុទ្ធ បច្ចុប្បន្ន មាន​ប្រទេស​ចំនួន​ប្រមាណ​៨០​ហើយ​នៅជុំវិញ​ពិភពលោក ​ដែល​បាន​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិទទួលបាន​ព័ត៌មាន។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅនេះ រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ សមាគម​ការពារសិទ្ធិមនុស្ស​ជាតិ​និង​អង្តរជាតិ​ថា បាន​ព្យាយាម​រាំង​ខ្ទប់​គេហទំព័រ​មួយ​ចំនួន​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​ រដ្ឋាភិបាល។ ការ​រាំង​ខ្ទប់​ឬ​បិទ​គេហទំព័រ​ដែល​គេ​ចាត់​ទុក​ថា ជា​ការ​រិត​ត្បិត​ដល់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​ទទួល​ ព័ត៌មាន​របស់​ពលរដ្ឋ។

របាយការណ៍​របស់​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត​ បាន​លើកឡើង​ថា ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ ពុំ​មាន​អ្នក​កាសែត​ណា​ម្នាក់ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​ ការអនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ក៏​ដោយ ក៏​មាន​បណ្តឹង​ប្រឆាំង​នឹង​អ្នកកាសែត​មួយ​ចំនួន​នៅ​តែ​បន្ត​មាន ដូចជា​បទ​បរិហារ​កេរ្តិ៍ បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត បទ​ឆបោក និង​​ជំរិត​ទារប្រាក់ជាដើម។

កញ្ញា ហេង សុខចាន់ណារដ្ឋ​ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ បាន​និយាយ​នៅ​ក្នុង​បទសម្ភាស​ថា នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ រដ្ឋាភិបាល​ត្រូវ​​បើក​ទូលាយ​ខាង​​វិស័យ​ព័ត៌មាន​ដើម្បី​បើក​ឱកាស​ឲ្យ​ ពលរដ្ឋ​​ចូល​រួម​បាន​កាន់​តែ​ច្រើន​នៅក្នុង​ការ​សកម្មភាព​អភិវឌ្ឍ​សង្គម​ នានា។ កញ្ញា សុខចាន់ណារដ្ឋ ថ្លែង​ថា៖

«នៅ​ក្នុង​សម័យ​នេះ​​​ យើង​មាន​បច្ចេកវិទ្យា​ទំនើប ដូច​ជា​យើង​មាន​អ៊ីនធឺណិត យើង​អាច​បង្កើតប្លហ្កខ្លួន​ឯង​ យើង​មាន​បណ្តាញ​សង្គម​សម្រាប់​សរសេរ​បញ្ចេញ​មតិ។ អញ្ចឹង​ខ្ញុំ​គិត​ថា តិច ឬ​ច្រើនពួក​យើង​ទាំង​អស់​គ្នា​មាន​ឱកាស​ច្រើន​ក្នុង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ ខ្លួន​ឯង​​ទៅលើ​បញ្ហា​សង្គម​ឬ​បញ្ហា​អី​ផ្សេង​ៗ​ទៀត»​។

លោក ខៀវ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ទូលាយ​ដល់​វិស័យព័ត៌មាននេះ ហើយថា ​រដ្ឋាភិបាល​កន្លងមក​​គ្មាន​​គោលនយោបាយ​​គាបសង្កត់ ឬ​រិត​បន្តឹង​សេរីភាព​សារព័ត៌មាន​នោះទេ។

«ជា​គោលការណ៍​​របស់​រដ្ឋាភិបាល​ យើង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទូលាយ។ ហើយ​ជា​ការ​ពិត​ហើយ យើង​មិន​អាច​បង្ខំ​ក្មេង​មួយ​ឲ្យ​គិត​ដូច​យើង​បាន​ទេ យុវជ​ន​គេ​ត្រូវ​ការ​មាន​អត្ត​សញ្ញាណ​ថ្មី​របស់​គេ។ គេ​ចង់​និយាយ គេ​ចង់​បង្ហាញ​រូប​រាង​គេ»។

លោក ខៀវ កាញារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា ចំណែក​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​វិញ កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ ដោយ​ពុំ​ទាន់​ប្រាកដ​ថា​តើ​ច្បាប់​នោះ​អាច​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ពេល​ ណានោះទេ។

យ៉ាង​ណាក៏​ដោយ អ្នក​ស្រី អាន​ ឡឺម៉េស្ត្រ​ នៃ​អង្គការយូណេស្កូ​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​យ៉ាងហោច​ណាស់​ជួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​ ការ​​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ថ្មីៗ ជាពិសេស អ៊ីនធឺណិត ដើម្បី​ភ្ជាប់​គម្លាត​ដ៏​ធំសម្បើម​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ចំណោម​ ពួក​គេ​នោះ ប្រយោជន៍​ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ព័ត៌មាន​​គ្រប់​ជ្រុង​ជ្រោយ​ សម្រាប់​ការ​សម្រេចចិត្ត​របស់​ពួកគេ៕

ប្រភព៖ VOA ខេមរភាសា

 

បេសកកម្មរបស់ ទទក ទៅកាន់បណ្ដោយព្រំដែន

នៅថ្ងៃទី ០៥ ខែឧសភា ស្អែកនេះ ក្រុមការងារបស់អគ្គនាយកដ្ខាន វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជានឹងទៅបំពេញបេសកកម្មនៅតាម បណ្ដោយព្រំដែន កម្ពុជា-ថៃ នៅចំនុចច្រក “បឹងត្រកួន” ក្នុងខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់ គឺក្រុមការងារនឹងចូលរួមក្នុង សិក្ខាសាលាមួយដែលរៀបចំនៅខេត្តសៀមរាប។ ហើយនឹងវិលមកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃទី ០៧ ខែឆ្នាំដដែល។

ក្នុងការប្រាប់អោយដឹងពីដំណឹងនេះ លោកពូ គឹម គុណវឌ្ឍន៍ មិនបានបញ្ញាក់អោយបានច្បាស់ពីគោលបំណងនៃបេសកកម្ម នេះឡើយ!។

ប្រភព៖ លោកពូ គឹម គុណវឌ្ឍន៍

 
Leave a comment

Posted by ​នៅ ខែ​ឧសភា 4, 2011 in ព័ត៌មានខ្លីៗ

 

ចំណេញដោយអចេតនា

ថ្ងៃនេះបងស្រីរបស់ខ្ញុំគាត់មកពីខេត្ត ដើម្បីទិញទំនិញសំរាប់ចែកចាយបន្តរ។ ខ្ញុំក៏បានជូនគាត់ទៅផ្សារអូឬស្សី ដូចរាល់ដងដែលគាត់ ធ្លាប់មក កាលពីជើងមុនៗ។  និយាយកាត់ៗចុះ ពេលទិញរួចរាល់គាត់បានទុកលុយ $40 សំរាប់ខ្ញុំទិញរបស់បន្ថែមតិចតួចទៀត! ដែលរបស់ទាំងនោះវាថ្លៃប្រហែលតែ $30 ទេ។ គាត់បន្ថែមថា សល់ខ្លះទុកចាយទៅ! (ចាក់សាំងម៉ូតូ) ខ្ញុំក៏តបវិញ មិនបាច់ទេ ចែទុក តែ $35 ទៅបានហើយ!… ខ្ញុំបង្ខំគាត់អោយទុកតែ $35។ គាត់ក៏យល់ស្រប បន្ទាប់មកគាត់ហូតបន្ទាប់មកគាត់ហូតក្រដាស 5ម៉ឺន ១សន្លឹកហុចមកថែមទៀត! (គាត់តែងតែអោយខ្ញុំរាល់ដងពេលគាត់មក ឬពេលខ្ញុំទៅលេងស្រុក មិនដែលខាន) ខ្ញុំថា មិនយកទេ, ចុះឡើងៗក៏ព្រមយកទៅ។ ដល់ពេលទទួលហើយ! និងជូនគាត់ទៅដល់បេនរថយន្តក្រុង ខ្ញុំឈរគិត៖ “មុននេះគាត់ប្រុងទុកអោយតែ $40 ទេ តែដល់រួចទៅបដិសេធគាត់ដោយប្រាប់ថាទុកតែ $35 ដល់រួច ទៅជាបន្ថែមពីលើ $35 នូវលុយខ្មែរ 5ម៉ឺនទៀត” តាមត្រូវ លុយដែលនៅសល់អោយខ្ញុំ គឺតែ $10 ទេ តែនេះសល់ $5 ហើយបូកថែម 5ម៉ឺនទៀត គិតទៅវាលើសពីចំនួនលុយដែលគាត់ ប្រុងអោយទៀត!។ ខ្ញុំនិយាយប្រាប់គាត់នៅពេលដែលកំពុងចាំឡាន! គាត់នឹងខ្ញុំក៏បានសើចព្រមគ្នា! :D

សុំទោសផងចំពោះមិត្តអ្នកអានដែលមានធនធានសំបូរសប្បាយ! ចំនួនលុយនេះវាមិនច្រើនទេ ហើយអ្វីដែលខ្ញុំលើកយកមក និយាយក្នុងពេលនេះក៏មិនមែនផ្ដោតលើចំនួនលុយដែរ។ គឺគ្រាន់តែលើកយកពីភាពចៃដន្យ និងដំណើរឿងដែលធ្វើអោយខ្ញុំ និងបងស្រីខ្ញុំហួសចិត្ត និងសើចសប្បាយតែប៉ុណ្ណោះ។ ^^

អគុណដែលបានចូលមកអានក្នុង តំបន់របស់ខ្ញុំ។

 
 

ជាងមិនលុះ! :D

ថ្ងៃនេះសំរេចចិត្តថាសើរើនូវវិវាទដែលពួកស្រមោចមកលុកលុយ Laptop របស់ខ្ញុំ។ និងមានបំណងបោសសំអាតវាផង! ខ្ញុំដោះរួចហើយ ក៏រៀបបញ្ចូលទៅតាមទីតាំងផ្នែកនីមួយវិញ! ក្នុងនោះមាន Ram ក៏ចឹងដែរ។ ខ្ញុំបានពិនិត្យផ្អៀងផ្អង់យ៉ាងផ្ចិតផ្ចង់ ព្រោះខ្លាចវាប៉ះពាល់ដល់ដំណើរការរបស់វាពេលដាក់មិនត្រូវតាមទីតាំងរបស់វា។

ពេលដាក់ចូលនិងមួលខ្ចៅចូល បញ្ហាក៏បានចាប់ផ្ដើមឡើង៖ នៅពេលនោះរន្ធខ្ចៅទាំងអស់បានបំពេញគ្រប់អស់ហើយ, នៅឡើយសល់ខ្ចៅ ខ្លីៗ ៣គ្រាប់ (អុញធ្វើម៉េចទៅខ្ញុំ!) ហាស ហា តាមពិតទៅជារន្ធខ្ចៅដែលបង្កប់ក្រោម DVD Rom (ខ្ញុំដោតទៅវិញទាំងមិនបានមួលខ្ចៅមុន)។ រួចហើយខ្ញុំក៏បានបិទគំរបត្រង់កន្លែង Ram នោះ! និងចាប់ទាញថ្មមកដាក់កន្លែងដើម របស់វាវិញ។

ចុច Power button ផាច់! ស្ងាត់ឈឹង!!!!! O.o អុញ! បញ្ហាទី២ កើតមានទៀតហើយ! ខ្ញុំក៏សំរេចចិត្តដោះគំរប Ram សាជាថ្មី ខំបោសជើងវាខ្លាចក្រែងមិនដិត។ តេស្ត ម្ដងទៀតនៅតែគ្មានបានផល! (ក្នុងចិត្តគិតថា៖អស់លុយទៀតហើយអញ ហិ ហិ) តែមិនទាន់អស់សង្ឃឹមទេ (ច្បាស់ក្នុងចិត្តណាស់ថា វាគ្មានបញ្ហាអីទេព្រោះមានបានរើរូសផ្នែក Hardware ផង) ខ្ញុំក៏បានដូរ  Ram ទៅដោតនឹង Slot មួយទៀតដែលនៅទំនេរ បន្ទាប់មកក៏ចុចបើកមើលម្ដងទៀត! ហេ ហេ រួចខ្លួន!! បន្ទាប់មកក៏មករៀបចំ អត្ថបទនេះឡើងតែម្ដងបាទ! ^^

 
5 Comments

Posted by ​នៅ ខែ​ឧសភា 3, 2011 in បទពិសោធន៍ខ្ញុំ

 

ផ្លែឈើលាងជាតិពុលក្នុងរាងកាយ

​ប៉ោម​ (Apple)​ :​ជា​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាង​កាយ​ ព្រោះ​ផ្លែ​ប៉ោម​ សម្បូរ​សារធាតុ​ផេ​ក​ទី​ន​ (Pactin)​ ដែល​ជួយ​នាំ​សារធាតុពុល​ ទៅ​កម្ចាត់​ចោល​ ព្រមទាំង​មានគុណ​សម្បត្តិ​ ការពារ​មិន​អោយ​ប្រូតេអ៊ីន​ ក្នុង​ពោះវៀន​ កើតការ​ផ្អូម​ស្អុយ​ ។​ម្យ៉ាងទៀត​ ផ្លែ​ប៉ោម​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ខ្ពស់​ដែល​អាច​ជួយ​ បោស​លាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង​ពោះវៀន​ បាន​ល្អ​ ធ្វើ​អោយ​ថ្លើម​ និង​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ ធ្វើការ​បាន​ល្អ​ឡើង​ ។​
​ទំពាំងបាយជូរ​ (Grape)​ :​ មាន​សារធាតុ​លាង​សម្អាត​ សម្រាប់​ស្បែក​ ថ្លើម​ ពោះវៀន​ តម្រងនោម​ ព្រមទាំង​ជួយ​គ្រប់គ្រង​ ជាតិ​សំបោរ​ ដែល​ចេញ​មក​ពី​ជាលិការ​ផ្សេងៗ​ក្នុង​រាង​កាយ​ ផ្តល់​ថាមពល​ខ្ពស់​ សម្បូរ​ជាតិ​ខនិជ​ ជួយ​បំប៉ន​ឈាម​ និង​បង្កើន​កោសិការ​ក្នុង​រាង​កាយ​ ។​
​ម្នាស់​ (Pineaplpe)​ :​ អង់​ហ្ស៊ី​ម​ប្រូ​មេ​លី​ន​ ដែល​មាន​ច្រើន​នៅ​ក្ន​ង​ផ្លែ​ម្នាស់​ ជួយ​អោយ​ការ​ធ្វើការ​របស់​អាស៊ី​ដ​ អ៊ី​ដ្រូ​ក្ល​រិ​ក​ក្នុង​ក្រពះ​ បាន​ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​បាន​ឆាប់​ឡើង​ ដើម្បី​អោយ​រាង​កាយ​អាច​កម្ចាត់​ចោល​បាន​ ។​ ក្រៅពី​នេះ​ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវអាហារ​ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ​ ដែល​សឹក​រិច​រិល​ ជួយ​ដល់​ការ​ធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រី​ន​ និង​កម្ចាត់​ទឹក​កំបោរ​បាន​ ។​
​ល្ហុង​ (Papaya)​ :​ មាន​អង់​ហ្ស៊ី​ម​ ប៉ា​ប៉េ​ន​ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ និង​ទឹក​រំលាយ​ក្នុង​ក្រពះ​ ជួយ​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​ បាន​ឆាប់រហ័ស​។​ក្រៅពី​នេះ​ ល្ហុង​ មាន​ជាតិ​កាក​សរសៃ​ខ្ពស់​ ធ្វើ​អោយ​ប្រ​ព័​ន្ឋ​បញ្ចេញ​ចោល​ ធ្វើការ​បាន​ល្អ​ ពោះវៀន​ក៏​ស្អាត​ ។​
​ឳ​ឡឹ​ក​ (Watermelon)​ :​ ជួយ​សាង​សារធាតុពុល​ ដោយ​បញ្ចេញ​មក​តាម​ទឹកនោម​ ។​សំបក​ឳ​ឡឹ​ក​ សម្បូរ​ដោយ​ក្ល​រ៉ូ​ហ្វ៊ីល​ល៍​ ចំណែក​គ្រាប់​ឳ​ឡឹ​ក​ មាន​វីតាមីន​ច្រើន​ ។​ម្យ៉ាងទៀត​ ឳ​ឡឹ​ក​ អាច​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ​ និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ បាន​ទៀត​ផង​ ៕

 
 

Khmer Unicode សំរាប់ Android OS កំពុងតែអភិវឌ្ឍន៍

ប្រជាជនកម្ពុជា ក៏ដូចជាអ្នកប្រើប្រាស់ពពួក Stmart Phone ដែលប្រើប្រព័ន្ធប្រិតបត្តិការ Android បាននឹងកំពុងតែចាំមើលយ៉ាងអន្ទះសារ នូវវិស្វករដែលមានជំនាញ និង……

យុវជនវ័យក្រោម ២០ឆ្នាំមួយរូបដែលជាយុវជនដ៏ឆ្នើម បានកំពុងតែរៀបចំនូវ….

 
5 Comments

Posted by ​នៅ ខែ​ឧសភា 1, 2011 in បច្ចេកវិទ្យា

 
 
តាមដាន

Get every new post delivered to your Inbox.